គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខេម® ប្រូប៊ីយ៉ូទិក នៅប្រទេសសេណេហ្គាល់ : ផលិតផលនេះកាន់តែទទួលបានចំណាប់អារម្មណ៍ខ្លាំងឡើងៗ

កាលបរិច្ឆេទ: ១០ សីហា ២០២២ / សុខភាព

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Moussa SEYDI ប្រធានផ្នែកជំងឺឆ្លងរាតត្បាតនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្ត(CHU)នៅ Fann នៃទីក្រុងដាកា ដែលបានស្គាល់ផលិតផល ខេម® ប្រូប៊ីយ៉ូទិក លើកដំបូងកាលពីប៉ុន្មានខែមុន បន្ទាប់ពីជំនួបជាមួយគណៈប្រតិភូរបស់មន្ទីរពិសោធន៍ប៉េប៉េអឹម បានសម្តែងចំណាប់អារម្មណ៍ជាថ្មីម្តងទៀតលើផលិតផលនេះ ទៅកាន់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ខណៈពេលដែលលោក បានធ្វើដំណើរទៅទីក្រុងដាកា។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានធ្វើតេស្តផលិតផលនេះទៅលើអ្នកជំងឺរបស់លោកមួយចំនួន ហើយលោកសង្កេតឃើញថាមានប្រសិទ្ធភាពមែន។ លោកក៏បានយល់ស្របផងដែរចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងាររបស់យើងក្នុងការរៀបចំឲ្យមានសិក្ខាសាលាក្រោយថ្នាក់ឧត្តមសិក្សានៅគ្រប់ផ្នែកនីមួយៗនៃមន្ទីរពេទ្យ CHU ដើម្បីឲ្យពួកគេទទួលបានព័ត៌មានពេញលេញលើផលិតផល ខេម® ប្រូប៊ីយ៉ូទិក ដែលលោកចាត់ទុកថាជា «ប្រភពពង្រឹងភាពស៊ាំពិតៗ» ៕